អំពីយើង

ប្រវត្តិ

មូលនិធិ CIOMAL (Campagne Internationale de l’Ordre de Malte contre la Lèpre) ​គឺជា​មូលនិធិ​មិនរកប្រាក់ចំណេញឯកជនមួយរបស់ប្រទេសស្វ៊ីសដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ និង​រាល់ទម្រង់ទាំងអស់នៃការផាត់ចេញពីសង្គមទាក់ទងនឹងជំងឺ ឬពិការភាពបណ្តាលមកពីជំងឺនេះនៅទូទាំងពិភព​លោក។

ត្រូវបានគេស្គាល់ជាដំបូងថាជាគណៈកម្មាធិការអន្ដរជាតិនៃមូលនិធិ Order of Malta ប្រឆាំង​នឹង​ជំងឺឃ្លង់ ដែល​បានបង្កើតឡើងនៅទីក្រុងហ្សឺណែវ ក្នុងឆ្នាំ១៩៥៨។ មូលនិធិ​ CIOMAL បានក្លាយជាមូលនិធិ CIOMAL (Campagne International de l’Armée contre la Lèpre) នៅឆ្នាំ១៩៩៩។

បេសកកម្ម/គោលបំណង

បេសកកម្មរបស់មូលនិធិ CIOMAL គឺដើម្បីផ្តល់ជំនួយដល់ប្រជាជនដែលធ្លាប់រងផលប៉ះពាល់ពី​ជំងឺ​ឃ្លង់ ​នា​ពេល​បច្ចុ​ប្បន្នឬពីមុនៗដែលជារឿយៗជន​រងគ្រោះបណ្តាលមកពីការផាត់ចេញពីសង្គមដើម្បីស្តារនីតិសម្បទាផ្នែក​វេជ្ជ​សាស្ត្រ និង​សង្គម​កិច្ច។ ជំងឺនេះនៅតែមានវត្តមានជាផ្លូវការនៅក្នុងប្រទេសជាង ១០០។

ចាប់តាំងពីការបង្កើតមក មូលនិធិ CIOMAL បានផ្តល់ហិរញ្ញប្បទាន និងគ្រប់គ្រងមជ្ឈមណ្ឌលផ្តល់ការទប់ស្កាត់    ការ​ថែទាំសុខភាព ការស្តារនីតិសម្បទាសង្គម និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល​ក្នុងកិច្ចព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាលនៃបណ្តាប្រទេសដែលពាក់ព័ន្ធ។

បច្ចុប្បន្ន មូលនិធិ CIOMAL គ្រប់គ្រងក្នុងប្រទេសកម្ពុជានូវកម្មវិធីសំខាន់មួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ឃ្លង់​នៅទូទាំងប្រទេស។ នៅក្នុងកម្មវិធីនេះ ផ្តល់អាទិភាពដល់ការរកឃើញដំណាក់កាលដំបូង និងការស្តារ នីតិសម្បទា​របស់​អ្នកជំងឺ ដើម្បីឲ្យពួកគេអាចជៀសផុតពីផលវិបាកដែលមិនអាចកែប្រែបាន។ មូលនិធិ CIOMAL ប្តេជ្ញាចិត្តចំពោះការស្តារនីតិសម្បទាអ្នកជំងឺនៅមជ្ឈមណ្ឌលកៀនឃ្លាំងក្នុង​រាជធានី​ភ្នំពេញ ដែលទទួលការព្យាបាល​ដោយចលនាក៏ដូចជាការវះកាត់អវយវៈសិប្បនិម្មិត ឬការ​តម្រង់​គ្រោងឆ្អឹង (Orthotics) ប្រសិនបើចាំបាច់។ មូលនិធិ CIOMAL ក៏ជួយដល់ពួកគេឲ្យខិតខំធ្វើ​សមា​ហរ​ណ​​កម្មចូល​ក្នុង សហគមន៍របស់ពួកគេឡើងវិញផងដែរ។ តាម​រយៈ​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈមូលដ្ឋាន និងការ​អភិវឌ្ឍសកម្មភាព​មីក្រូសេដ្ឋ​កិច្ចនានា ទិដ្ឋភាពសង្គមកិច្ចគឺ​ជាផ្នែកដ៏​សំខាន់​មួយនៃកម្មវិធីទាំងនេះ។

ថវិកា

ថវិការបស់មូលនិធិ CIOMAL រួមមានការបរិច្ចាគឯកជន និងសាធារណៈ ព្រមទាំង​ការផ្តល់​ថវិការបស់​ស្ថាប័ន។

នៅកម្រិតស្ថាប័ន

  • អ្នកផ្តល់ជំនួយជាស្ថាប័នផ្សេងៗជាច្រើន (រដ្ឋធានីហ្សឺណែវ ក្រុងហ្សឺណែវ ក្រុងផ្សេងៗ នាយកដ្ឋាន សហព័ន្ធកិច្ចការ​បរទេស​ FDFA)
  • សមាគមជាតិនៃមូលនិធិ Order of Malta

ថវិកាឯកជន និងសាធារណៈ៖

  • ការលក់ព្រឹត្តិបត្រប្រចាំត្រីមាសដែលបានចែកចាយនៅប្រទេសស្វ៊ីស
  • បច្ច័យទាន មរតក
  • អ្នកផ្តល់ជំនួយឯកជន

មូលនិធិ CIOMAL ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ​ Novartis មូលនិធិ ANESVAD មូលនិធិសង្គ្រោះជំងឺឃ្លង់ប្រទេសហូឡង់ (Netherland Leprosy Relief) មូលនិធិ Peter Donders រដ្ឋធានី ហ្សឺណែវ ទីក្រុងហ្សឺណែវ មូលនិធិ Order of Malta  ប្រទេសបារាំង មូលនិធិ Raoul Follereau មូលនិធិសាកល សម្រាប់មនុស្សដែលគេបំភ្លេចចោល ក្លឹប Kiwanis នៃទីក្រុងហ្សឺណែវ មូលនិធិ Dubois-Barbier-Spaenhoven ក្លឹប del Tappo សមាគមមូលនិធិ Order of Malta  ព្រមទាំងអ្នក​ផ្តល់​ជំនួយ​សាធារណៈ និងឯកជនទាំងអស់ របស់យើង។

ជារៀងរាល់ឆ្នាំបញ្ជីគណនេយ្យរបស់មូលនិធិ CIOMAL ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុន  Pricewater​house​Coopers
ជារៀងរាល់ឆ្នាំគណកម្មាធិការទទួលគ្រប់គ្រងឯករាជ្យមួយគ្រប់គ្រងបញ្ជីគណនេយ្យរបស់មូលនិធិ CIOMAL ដែលបន្ទាប់មកត្រូវដាក់ឲ្យអាជ្ញាធរគ្រប់គ្រងធ្វើការត្រួតពិនិត្យ ក្នុងករណីនេះ គឺជាក្រុមប្រឹក្សាភិបាល​សហព័ន្ធ​គ្រប់ គ្រងសម្រាប់មូលនិធិនៅក្នុងនាយកដ្ឋានសហព័ន្ធកិច្ចការផ្ទៃក្នុង។