សំណាងល្អរបស់លោក នុត ហ៊ី និងគ្រួសាររបស់គាត់
នេះអាចជារឿងរបស់បុរសដែលជាតួអង្គស៊ិនដឺរេឡា (Cinderella)។ នៅពេលគាត់រស់នៅក្នុងខ្ទមរបស់ គាត់ដែលបានសង់ពីស្លឹកត្នោតដែលនឹងទទឹកហើយរង្គើពេលមានព្យុះ ព្រមទាំងជាគោលដៅងាយស្រួលសម្រាប់ ចោរលួចនិងចោរប្លន់។ លោក នុត ហ៊ី មិនដែលនឹកស្មានថាគាត់នឹងអាចផ្តល់ឲ្យភរិយា កូនៗ និងចៅៗរបស់គាត់នូវទីជម្រកមានជញ្ជាំងនិងការពារពួកគេដោយទ្វាររឹងមាំពិតប្រាកដទេ។ សព្វថ្ងៃនេះ វាបានក្លាយជាការពិតហើយ។
លោក នុត ហ៊ី អាយុ ៥០ ឆ្នាំមកពីស្រុកក្រាំងស្គារក្នុងខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា។ គាត់គឺជាឪពុករបស់កូនប្រាំនាក់ ជាជីតារបស់ចៅពីរនាក់ ហើយគាត់រស់នៅចិញ្ចឹមជីវិតដោយការធ្វើធ្យូង។
ទំនងជាស្ថិតនៅក្រោមរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលគាត់បានឆ្លងជំងឺឃ្លង់។ គាត់បានចាំថា “ខ្ញុំត្រូវបានចាត់ឲ្យទៅធ្វើការជាមួយបុរសម្នាក់ដែលបង្ហាញពីសញ្ញាជំងឺឃ្លង់ជាច្រើន”។ ប៉ុន្តែខ្ញុំនៅក្មេងពេកនៅពេលនោះ ហើយខ្ញុំមិនដឹងអ្វីអំពីជំងឺនេះទេ”។ “ការព្រួយបារម្ភរបស់ខ្ញុំតែមួយគត់គឺមិនត្រូវស្លាប់ដោយសារភាពអត់ឃ្លានទេ” ។ ឪពុកម្តាយរបស់គាត់បានស្លាប់ក្នុងរបបប៉ុលពតដូចបងប្អូនរបស់គាត់ដែរ គាត់ត្រូវបានបង្ខំឲ្យរៀបការ។
បន្ទាប់ពីឆ្នាំ១៩៧៩ លោក នុត ហ៊ី បានវិលត្រឡប់ទៅភូមិរបស់គាត់វិញហើយនៅពេលគាត់កំពុងធ្វើការ នៅវាលស្រែគាត់បានសង្កេតឃើញដំបៅស្បែកនៅលើស្មារបស់គាត់ដែលមានអារម្មណ៍ថាស្ពឹក។ គាត់បានចាត់ទុកវាថាជាជំងឺស្បែកធម្មតាហើយមិនបារម្ភអ្វីទេ។ បន្ទាប់មក ស្នាមអុចមិនឈឺចាប់ថ្មីមួយទៀតបានលេចឡើងនៅលើផ្ទៃមុខរបស់គាត់ ហើយដៃស្តាំរបស់គាត់កោងឡើង គាត់មិនអាចប្រើជើងស្តាំគាត់ដែលមិនអាចកម្រើកបានហើយគាត់មិនអាចបិទភ្នែកស្ដាំរបស់គាត់បានទេ។ គាត់បានទៅមណ្ឌលសុខភាពក្នុងស្រុក ប៉ុន្តែពួកគេមិនអាចកំណត់ពីស្ថានភាពរបស់គាត់បានទេ។ បន្ទាប់មក គាត់បានពិគ្រោះយោបល់ជាមួយគ្រូខ្មែរបុរាណប៉ុន្តែមិនមានប្រយោជន៍ឡើយ។ ខណៈពេលដែលបងប្អូនពីរនាក់របស់គាត់បានបង្ហាញសញ្ញាដូចគាត់ដែរ គាត់បានគិតថា វាជាជំងឺតំណពូជ។
ដោយមិនបានដឹងថាត្រូវធ្វីយ៉ាងម៉េច គាត់បានបន្តជីវិតរបស់គាត់ដោយការលំបាក ជាពិសេសក្នុងប៉ុន្មានឆ្នាំក្រោយពីការដួលរលំនៃរបបខ្មែរក្រហម (១៩៧៩-១៩៩៨) សង្រ្គាមស៊ីវិលបានឡើងដល់ចំណុចកំពូល ដែលតំបន់របស់គាត់ត្រូវបានមានសង្គ្រាមយ៉ាងខ្លាំង ហើយពិបាកក្នុងការចូលទៅដល់។
តែនៅឆ្នាំ១៩៩២ ដែលក្រុមគ្រូពេទ្យបានទៅដល់ភូមិរបស់គាត់ និងបានធ្វើរោគវិនិច្ឆ័យឃើញថាគាត់និងបងប្អូនប្រុសរបស់គាត់មានជំងឺឃ្លង់។ មានអារម្មណ៍រង្គោះរង្គើនិងបាក់ទឹកចិត្ត គាត់បានដឹងថា មនុស្សជាច្រើននៅក្នុងភូមិរបស់គាត់ក៏មានជំងឺនេះផងដែរ។ គាត់បានធ្វើតាមការព្យាបាលរយៈពេលពីរឆ្នាំ។ នៅឆ្នាំ២០១៤ គាត់ត្រូវបានបញ្ជូនដោយក្រុមការងារចល័តរបស់មូលនិធិ CIOMAL ទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទា កៀនឃ្លាំងក្នុងរាជធានីភ្នំពេញដើម្បីការវះកាត់កែឡើងវិញជាច្រើន។ នៅទីនោះ ដោយសារតែភាពក្រីក្រខ្លាំងរបស់គាត់ ក្រុមការងារសង្គមរបស់មូលនិធិ CIOMAL បានកត់សម្គាល់គាត់ហើយបានផ្តល់ដំបូន្មានដល់គាត់ដើម្បីទទួលបាន ការឧបត្ថម្ភសម្រាប់ការសាងសង់ផ្ទះមួយ ។
ការសាងសង់បានចាប់ផ្តើមនៅចុងឆ្នាំ២០១៥ ហើយបានបញ្ចប់នៅនិទាឃរដូវឆ្នាំ២០១៦។ ស្ថានភាពថ្មីនេះបានផ្តល់ឲ្យគាត់នូវឱកាសមួយដើម្បីស្វែងរកការទទួលស្គាល់ខ្លះនៅក្នុងសហគមន៍របស់គាត់ ហើយលែងត្រូវ បានគេផាត់ចោល។ ឥឡូវនេះចៅៗរបស់គាត់លែងជួបប្រទះគ្រោះថ្នាក់ ហើយអាចគេងដោយសុខស្រួលនៅក្នុងដៃរបស់ជីដូនជីតារបស់ពួកគេ។