ដូច្នេះវាមិនកើតឡើងម្តងទៀតទេ

ដូច្នេះវាមិនកើតឡើងម្តងទៀតទេ

ដោយសារមានជំងឺឃ្លង់កាលនៅជាកុមារ លោកស្រី Valdenora Rodriguez មកពីប្រទេសប្រេស៊ីល បានចែក​រំលែកបទពិសោធន៍របស់លោកស្រីក្នុងសន្និសីទស្តីពីជំងឺឃ្លង់ និងសិទ្ធិមនុស្សដែលបានរៀបចំឡើង​ដោយ​មូល​និធិ​​ជប៉ុន (Nippon Foundation) ​នៅ​ខែមិថុនា​ ឆ្នាំ២០១៥ នៅទីក្រុងហ្សឺណែវ។

នាងខ្ញុំធំឡើងនៅព្រៃអាម៉ាហ្សូននៅក្បែរទន្លេ។ នៅពេលខ្ញុំមានអាយុ ៨ ឆ្នាំស្នាមអុចពណ៌ស​បាន​លេច​ចេញ​នៅ​លើ​ខ្លួនរបស់ខ្ញុំ ដែលចាប់ផ្តើមហើម។ ឪពុកម្តាយរបស់ខ្ញុំបាននាំខ្ញុំទៅជួបគ្រូពេទ្យ ប៉ុន្តែគ្រូពេទ្យមិន​បាន​រក​ឃើញ​​អ្វីទេ។ ដូច្នេះពួកគេបានយកខ្ញុំទៅរកគ្រូព្យាបាលដែលប្រើប្រាស់ការជឿលើវិញ្ញាណខ្មោចព្រាយ ហើយបាន​ឲ្យ​ទឹក​​ថ្នាំមកខ្ញុំ ប៉ុន្តែមិនមានប្រយោជន៍អី្វទេ។

ជាច្រើនខែកន្លងទៅដៃខ្ញុំបានខូច។  យើងបានទៅមន្ទីរពេទ្យដោយធ្វើដំណើរ​តាម​ទូកមានរយៈពេល ៤ ម៉ោង​​ពីភូមិរបស់យើង ហើយកន្លែងនោះទើបខ្ញុំដឹងថា៖ វាជាជំងឺឃ្លង់ ។ ដោយមិនទុកពេលឲ្យម្ដាយខ្ញុំ​បានថើប​លា​ខ្ញុំទេ  ពួកគេបានយកខ្ញុំចេញទៅឆ្ងាយពីឪពុកម្ដាយខ្ញុំ ហើយបានបញ្ជូនខ្ញុំទៅភូមិមនុស្សឃ្លង់​ដោយត្រូវ​ជិះ​ទូក​ទៅ​ពី​មន្ទីរ​ពេទ្យប្រើរយៈពេលដល់ទៅ ថ្ងៃ

ដោយសារតែអ្នកដំណើរផ្សេងទៀត មិនចង់ឲ្យខ្ញុំជិះជាមួយពួកគេបានចងទូកតូចមួយនៅខាងក្រោយនាវា ដែលមាន​ខ្សែ​​ពួរប្រវែង ១៥ម៉ែត្រ។ ខ្ញុំបានចំណាយពេល៤ថ្ងៃ ៤​យប់តែម្នាក់ឯងនៅលើទូកនោះ។ ខ្ញុំមិនទាន់មាន អាយុ៩ឆ្នាំផង ខ្ញុំមិនយល់ទេ(ថាតើមានអ្វីកំពុងកើតឡើង) ហើយខ្ញុំមានអារម្មណ៍ភ័យខ្លាច និងអស់សង្ឃឹមជាខ្លាំង។

នៅពេលយើងទៅដល់ភូមិនោះ ពួកគេបានដោះទូកតូចនោះចេញ ហើយពួកគេក៏បានចេញទៅ។ មនុស្ស​មាន​ជំងឺ​រាប់រយនាក់​បានរស់នៅទីនោះ។ ប្តីប្រពន្ធពីរនាក់បាននាំខ្ញុំចូលទៅក្នុង។ ឪពុកម្តាយថ្មីរបស់ខ្ញុំបានបង្ហាញ​សញ្ញាសម្គាល់នៅដំណាក់កាលដំបូងបំផុត។  ខ្ញុំមានអារម្មណ៍ខ្លួនឯងហាក់ដូចជិតស្លាប់អ៊ីចឹង។ យើងស្ទើរតែគ្មានអ្វី  ទាល់តែសោះ ​ប៉ុន្តែមានសាមគ្គីភាពរវាងសមាជិកសហគមន៍តូចរបស់យើង។ ខ្ញុំថែមទាំងអាចទទួលបានវគ្គ​បណ្តុះ​បណ្តាល​​ពេទ្យ​​ឆ្ម​បមួយចំនួនផងដែរ។

នៅពេលការព្យាបាលត្រូវបានរកឃើញនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ យើងបានរកឃើញនូវសេរីភាពរបស់ យើង​ឡើង​វិញ ពីព្រោះយើងលែងចម្លងជំងឺហើយ។ បន្ទាប់មករដ្ឋាភិបាលបានព្យាយាមបំផ្លាញភូមិរបស់យើងដើម្បី​លុប​បំបាត់​ដានអតីតកាលដ៏”គួរឲ្យអាម៉ាស់”នេះចោលទាំងអស់។

យើងបានប្រយុទ្ធប្រឆាំងដើម្បីរក្សាភូមិរបស់យើង កន្លែងបញ្ចុះសពរបស់យើង អគារដែលយើងបាន​សាង​សង់​ដោយដៃរបស់យើងផ្ទាល់ជាមួយនឹងញើសឈាមរបស់យើងផ្ទាល់។   ទាំងនោះជាកន្លែងនៃការចងចាំដែលផ្ទុកនូវ ប្រវត្តិសាស្ត្រដែលមនុស្សជំនាន់ក្រោយត្រូវរៀនសូត្រ ដូច្នេះវាមិនកើតឡើងម្តងទៀតទេ

កន្លងផុតពេលជាយូរ ខ្ញុំបានឮថាម្ដាយរបស់ខ្ញុំដែលជាគ្រូបង្រៀនបានបាត់បង់ការងារនៅពេលដែល​មានគេបានដឹងថាកូនស្រីរបស់គាត់មានជំងឺឃ្លង់។

ឥលូវនេះខ្ញុំគឺជាសកម្មជនម្នាក់ជាមួយនឹងចលនា​ម៉ូហាន (MORHAN) (ចលនាជាតិសម្រាប់ការបង្រួបបង្រួម​ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់)។ គោលដៅរបស់យើងគឺដើម្បីរក្សាការចងចាំនៅភូមិអ្នកជំងឺឃ្លង់ ប៉ុន្តែ​ក៏​ដើម្បី​ប្រយុទ្ធប្រឆាំងនឹងការមាក់ងាយចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ និងគ្រួសាររបស់​ពួក​គេ​ដែល​នៅ​តែ​រឹង​មាំផងដែរ។   ពាក្យថាមនុស្សឃ្លង់មិនអាចទទួលយកបានទៀតទេ ទើបយើងអាចនឹងទទួល​​បាន​នូវ​សេច​ក្តី​​ថ្លៃ​ថ្នូរ ​និង​អត្ត​សញ្ញាណរបស់យើងដែលត្រូវបានគេយកចេញពីយើងត្រឡប់មកវិញ។

ក្នុ​ងរយៈពេល ២០ ឆ្នាំជំងឺឃ្លង់បានធ្លាក់ចុះ ៩០% នៅក្នុងពិភពលោក ប៉ុន្តែប្រទេសប្រេស៊ីលជាមួយ​នឹង​ប្រទេស​ឥណ្ឌា នៅតែជាប្រទេសដែលរងផលប៉ះពាល់បំផុត។ (ករណីថ្មីៗចំនួន ៣១.០០០ ត្រូវបានរកឃើញ​នៅ​ក្នុ​ង​ប្រទេស​ប្រេស៊ីលក្នុងឆ្នាំ២០១៤) ។ មូលនិធិ CIOMAL មានសកម្ម​ភាពនៅក្នុងទីក្រុង Piauì នៅ​កណ្តាល​ប្រទេស​នេះ។