អបអរសាទរទិវាហង់សិន(ឃ្លង់)ពិភពលោកលើកទី៦៦

     អបអរសាទរទិវាហង់សិន(ឃ្លង់)ពិភពលោកលើកទី៦៦

នៅថ្ងៃទី 30 ខែមករាឆ្នាំ 2019 គឺជាថ្ងៃប្រារព្ធទិវាហង់សិន(ឃ្លង់)ពិភពលោកលើកទី 66 ដែលបានរៀបចំឡើងនៅមូលនិធិ CIOMAL ក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង។ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មជនពិការហង់សិនគៀនឃ្លាំង(KKLRC) បានបើកទ្វាសម្រាប់ដៃគូ និស្សិត  អ្នកជំងឺនិងសាធារណជនដទៃទៀតដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះនិងដើម្បីស្វែងយល់បន្ថែម អំពីសកម្មភាពរបស់មូលនិធិស៊ីអូម៉ាល់ និងជម្ងឺហង់សិន(ឃ្លង់)នៅក្នុងប្រទេសកម្ពុជា។

លិខិតអញ្ជើញត្រូវបានបញ្ជូនទៅដៃគូជាតិនិងអន្ដរជាតិចំនួន 50 ក្នុងចំណោមនោះមានដូចជា ក្រសួងសុខាភិបាល កម្មវិធីជាតិកម្ចាត់រោគហង់សិន ក្រសួងសង្គមកិច្ចអតីតយុទ្ធជន ​    និងយុវនីតិសម្បទា មូលនិធិជនពិការ អតីតយុទ្ធជនកម្ពុជា All Ears, Cambodian School of Prostatic and Orthotic, Swiss Development Cooperation សាកលវិទ្យាល័យវិទ្យាសាស្រ្ត      សុខាភិបាល Project abroad, Handicap International, សាកលវិទ្យាល័យអន្តរជាតិ, Technical school for nursing, UNICEF, Cambodian Physiotherapy Association, Catholic church, Arise (Miss Cambodia),..

ក្នុងពិធីនេះមានអ្នកចូលរួមប្រមាណ200នាក់ក្នុងនោះមានសមាជិកមកពីអង្គការជាតិនិងអន្តរជាតិផ្សេងៗ និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា និងអតីតអ្នកជំងឺហង់សិន (ប្រហែល 100 នាក់ជាអ្នកជំងឺឃ្លង់)។​ ក្រុមការងាររបស់មូលនិធិ CIOMAL និងអតីតអ្នកជម្ងឺហង់សិន(ឃ្លង់)ដែលបាននិងកំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មជនពិការហង់សិនគៀនឃ្លាំ(KKLRC) ទាំងមុនពេល និងក្នុងពិធីនេះបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំព្រឹត្តិការណ៍ទាំងមូល។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះគឺជាសកម្មភាពពិសេសមួយដែលមានលក្ខណៈពិសេសតែមួយគត់ ដែលមានការសម្ដែងនូវរឿងកំប្លែងខ្លីក្រោមចំណងជើងថា ខ្ញុំបានជាសះស្បើយហើយ

រឿងកំប្លែងខ្លីត្រូវបានបង្កើតឡើងនិងសម្ដែងដោយបុគ្គលិករបស់មូលនិធិ CIOMAL និងអតីតអ្នកជំងឺហង់សិន(ឃ្លង់) ហើយត្រូវបានបង្ហាញយ៉ាងច្បាស់ៗជាមួយសារច្បាស់លាស់មួយថា ជំងឺហង់សិន(ឃ្លង់)ព្យាបាលជាសះស្បើយ ១០០% ហើយការកាត់បន្ថយនៃការមាក់ងាយនិងការរើសអើងគឺត្រូវបានបញ្រ្ជាបទៅដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ អ្នកទស្សនានៃព្រឹត្តិការណ៍នេះក៏មានបវរកញ្ញាកម្ពុជាចំនួន 3 រូបផងដែរហើយបានធ្វើឱ្យព្រឹត្តិការណ៍នេះ កាន់តែពិសេសដោយមានការដើរបង្ហាញម៉ូដដោយបវរកញ្ញាកម្ពុជាទាំងបីរូបនោះ និងបានធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតអ្នកជំងឺហង់សិន(ឃ្លង់) និងអ្នកចូលរួមផ្សេងៗទៀតផងដែរ។ បន្ទាប់ពីព្រឹត្តិការណ៍ផ្លូវការរបស់មូលនិធិ CIOMALបានបញ្ចប់អតីតអ្នកជំងឺហង់សិន(ឃ្លង់) ពួកគាត់បានទទួលទានអាហារថ្ងៃត្រង់រួមគ្នា និងមានតន្ត្រីកំដរដែលបានបន្តរហូតដល់ពេលរសៀល។ ការអបអរសាទរនៅឆ្នាំនេះគឺមានអ្នកចូលរួមជាច្រើនដែលជាព្រឹត្តិការណ៍រីករាយនិងមិនអាចបំភ្លេចបានដែលនឹងស្ថិតនៅក្នុងដួងចិត្តរបស់ពួកគេ។

មូលនិធិCIOMAL មានក្ដីសប្បាយរីករាយដែលអាចជាផ្នែកមួយនៃសុភមង្គលនៃអតីតអ្នកជំងឺហង់សិន(ឃ្លង់) ហើយថាសារមួយច្បាស់លាស់អំពីជំងឺហង់សិន(ឃ្លង់) និងការមាក់ងាយទាំងឡាយត្រូវបានបញ្រ្ជាបទៅដល់សាធារណៈជន ហើយយើងទន្ទឹងរង់ចាំបន្តចូលរួមក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងក្នុងជីវភាពរស់នៅនៃអតីតអ្នកជំងឺហង់សិន(ឃ្លង់) នៅក្នុងប្រទេសកម្ពុជានាពេលអនាគត។