ចេញពីរោងចក្រហើយត្រលប់ទៅសាលារៀនវិញ

ចេញពីរោងចក្រហើយត្រលប់ទៅសាលារៀនវិញ

ប្អូនស្រីភីភាជាក្មេងស្រីដែលចូលចិត្តសិក្សារៀនសូត្រហើយនាងតែងតែទទួលបានពិន្ទុល្អជាប្រចាំ។ ក្តីសុបិន្តរបស់នាងគឺចង់ក្លាយជាគ្រូបង្រៀន។ ទោះយ៉ាងណានៅចុងឆ្នាំ 2016 ឪពុកម្តាយរបស់នាងបានសម្រេចចិត្តបញ្ជូននាងទៅធ្វើការរោងចក្រកាត់ដេរដោយសារពួកគាត់ត្រូវការប្រាក់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ប៉ុន្តែអរគុណដល់ជំនួយរបស់អង្គការ CIOMAL ប្អូនស្រីភីភាក៏អាចត្រលប់ទៅសាលារៀនវិញបានជាធម្មតា។

មានឪពុកម្នាក់ដែលមានរោគហង់សិនដែលពិការដៃនិងជើងហើយជាអ្នកដែលជោគជាំជាមួយគ្រឿងស្រវឹងក្នុងភាពអស់សង្ឃឹមរបស់គាត់ ហើយម្តាយមានបញ្ហាឈឺច្រើនពេកដោយសារជំងឺរលាកសន្លាក់និងប្អូនប្រុសរបស់នាង នេះហើយគឺជាគ្រួសាររបស់ប្អូនស្រីភា។

នៅឆ្នាំ 2015 ដោយសារប្រាក់កម្ចីឥតការប្រាក់ពីអង្គការ CIOMAL ឪពុកម្តាយរបស់នាងអាចបើកហាងលក់គ្រឿងទេសតូចមួយនៅផ្ទះរបស់ពួកគេដែលធ្វើពីស្លឹកនិងឬស្សី។ ពួកគេបានលក់គ្រឿងទេសនៅក្នុងភូមិក្នុងខេត្តព្រៃវែងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ នៅពេលកូន ៗ បានធំឡើងហើយការចំណាយថ្លៃការសិក្សាបានកើនឡើងក្រុមគ្រួសារតូចមួយនេះលែងអាចរកប្រាក់ដើម្បីបំពេញតម្រូវការបានទៀតហើយ។

ថ្ងៃមួយម្ដាយបាននិយាយជាមួយកូនពីរនាក់ឈ្មោះភានិងប្អូនប្រុសឈ្មោះស៊ី។ ម្ដាយបានប្រាប់ពួកគេថា “ម៉ែមិនអាចរក្សាអ្នកទាំងពីរអោយទៅសាលារៀនទៀតបានទេ” ។ “ភា, កូនមានវ័យចំណាស់ជាងប្អូនប្រុសហើយជាស្រី។ ដូច្នេះកូននឹងឈប់រៀន។ កូននឹងទៅធ្វើការនៅរោងចក្រដើម្បីផ្គត់ផ្គង់គ្រួសាររបស់កូននិងជួយប្អូនប្រុសអោយបានបន្តការសិក្សា។

នេះជាវិធីដែលភាទើបតែអាយុ 17 ឆ្នាំសោះតែត្រូវបានគេបញ្ជូនទៅរោងចក្រមួយនៅជាយក្រុងភ្នំពេញ។ ប្អូនស្រីភាបាននិយាយថា “ខ្ញុំមិនសប្បាយចិត្តនឹងចាកចេញពីសាលារៀនទេ។ “ខ្ញុំនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះហើយបន្ទាប់មកខ្ញុំអាចប្រឡងចូលថ្នាក់បណ្ដុះបណ្ដាលដើម្បីធ្វើជាគ្រូបង្រៀន។ ប៉ុន្តែនោះគ្រាន់តែជាការពិតសម្រាប់ក្មេងស្រីនៅក្នុងភូមិរបស់យើងដែលត្រូវទៅធ្វើការរោងចក្រ។ ម្ដាយរបស់ខ្ញុំគ្រាន់តែធ្វើដូចគ្នានឹងមនុស្សគ្រប់គ្នាដែរ “។

រឿងរ៉ាវក្រោយមកគឺជាឆ្នាំដ៏លំបាកមួយសម្រាប់ប្អូនស្រីភា។ នៅឆ្ងាយពីគ្រួសារនាងបានរស់នៅក្នុងបន្ទប់តូចមួយជាមួយបងប្អូនជីដូនមួយម្នាក់ហើយបានធ្វើការពី 9 ទៅ 12 ម៉ោងក្នុងមួយថ្ងៃ 6 ថ្ងៃក្នុងមួយសប្ដាហ៍។ នាងបាននិយាយថា “អ្នកគ្រប់គ្រងផ្នែករបស់យើងគឺជាបុរសជនជាតិចិន។ គាត់មានភាពតឹងតែងណាស់ហើយនឹងជេររិះគន់យើងឬប្រមាថមើលងាយយើងដោយគ្មានហេតុផលណាមួយទេ។” នាងបានរកប្រាក់កម្រៃ 150 ដុល្លារក្នុងមួយខែហើយបន្ទាប់ពីចំណាយថ្លៃស្នាក់នៅម្ហូបអាហារនិងការដឹកជញ្ជូននាងបាននៅសល់ប្រាក់បន្តិចបន្តួចដើម្បីផ្ញើទៅម្ដាយរបស់នាង។

នៅក្នុងខែកុម្ភៈឆ្នាំ 2018 ក្រុមការងារអង្គការ CIOMAL ដែលបានមកធ្វើការសួរសុខទុក្ខក្រុមគ្រួសាររបស់នាងហើយក៏បានទទួលព៍តមានពិតដ៏សោកសៅនេះ។ បុគ្គលិកសហគមរបស់អង្គការ CIOMAL បានចាប់ផ្តើមពិភាក្សាយ៉ាងយូរជាមួយឪពុកម្តាយរបស់ភា។ ពួកគេបានសម្រេចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីជួយប្អូនស្រីភាអាចត្រលប់ទៅសាលារៀនវិញហើយសំខាន់បំផុតពួកគេបានពន្យល់ថាភាអាចនឹងទទួលបានការងារដែលមានស្ថេរភាពជាមួយនឹងប្រាក់បៀរវត្សរ៍កាន់តែប្រសើរប្រសិនបើនាងបានបញ្ចប់ការបណ្តុះបណ្តាលត្រឹមត្រូវ។ ក្រុមការងារបានបញ្ចុះបញ្ចូលឪពុកម្តាយរបស់នាង។ ពីរខែក្រោយមកភាបានត្រលប់ទៅសាលារៀនវិញ។

សព្វថ្ងៃនេះភាកំពុងខិតខំប្រឹងប្រែងបញ្ចប់ការសិក្សា។ នាងជឿជាក់ថានៅពេលនាងមានការងារល្អដែលមានប្រាក់ខែសមរម្យនាងនឹងអាចជួយឪពុកម្តាយរបស់នាងបាន។ ទន្ទឹមនឹងនេះដែរផ្ទះតូចចង្អៀតរបស់គ្រួសារនាងត្រូវបានជំនួសដោយផ្ទះធ្វើពីឥដ្ឋថ្មីរឺងមាំដោយសារការគាំទ្ររបស់អង្គការ CIOMAL ។

ការសិក្សារបស់ប្អូនស្រីភាត្រូវបានផ្ដល់អាហារូបករណ៍ពីមូលនិធិ Peter Donders​ ។ ផ្ទះរបស់ប្អូនស្រីភាត្រូវបានសាងសង់ឡើងដោយសារការឧបត្ថម្ភថវិការពីមូលនិធិភាពជាដៃគូ។