ការប្រើប្រាស់រថយន្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់

       ការប្រើប្រាស់រថយន្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់

ក្រុមការងាររបស់មូលនិធិ CIOMAL បានធ្វើដំណើរទៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់និងជួយដល់អ្នកដែលរងផលប៉ះពាល់ព្រមទាំងក្រុមគ្រួសាររបស់ពួកគេដើម្បីអាចរស់នៅក្នុងជីវិតសមរម្យ។ រថយន្តដ៏រឹងមាំគឺមិនអាចខ្វះបានទេចំពោះបេសកកម្មរបស់ពួកគេ។

ក្រុមការងាររបស់មូលនិធិ CIOMAL អស់រយៈពេលជាង 25 ឆ្នាំមកហើយបានធ្វើដំណើរទូទាំងប្រទេសកម្ពុជាដើម្បីទៅឱ្យជិតបំផុតតាមដែលអាចធ្វើទៅបានចំពោះអ្នកដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់និងក្រុមគ្រួសាររបស់ពួកគេដែលជារើយៗរស់នៅក្នុងតំបន់ដាច់ស្រយាលលំបាកក្នុងការទៅដល់។ ពួកគេត្រូវបានបដិសេធន៏ចោលដោយសហគមន៍របស់ពួកគេឬត្រូវបានសម្រេចឱ្យចាកចេញពីកន្លែងរស់នៅដោយភាពអៀនខ្មាស់ហើយតាំងទីលំនៅនៅកន្លែងដែលដាច់ស្រយាលពីភូមិព្រមទាំងរស់នៅក្នុងស្ថានភាពភាពក្រីក្រខ្លាំងថែមទៀតផង។

ដើម្បីទៅដល់គ្រួសារមួយចំនួនទាំងនេះរថយន្តរបស់ CIOMAL ត្រូវបើកបរលើផ្លូវដែលរត់កាត់ព្រៃឬវាលស្រែជាច្រើនម៉ោងជាធម្មតានៅលើផ្លូវលំកខ្វក់ដីហុយទ្រលោម។ ផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជាជារឿយៗត្រូវបានគេប្រទះឃើញដោយគ្រលុកដែលមានន័យថាវាពិបាកក្នុងការបើកបរហើយយានយន្តត្រូវតែមានភាពរឹងមាំ។ នៅរដូវវស្សារថយន្តអាចជាប់ផុងនៅក្នុងភក់រីឯនៅរដូវប្រាំងរថយន្ដត្រូវបើកបរលើផ្លូវដែលមានគ្រលុកតូចធំជាច្រើន។

បន្ទាប់មកបុគ្គលិកសង្គមកិច្ចរបស់ CIOMAL ត្រូវដើរនៅក្រោមពន្លឺព្រះអាទិត្យនៅរដូវប្រាំងឬតាមវាលភក់ក្នុងរដូវវស្សា។ ការទៅដល់គ្រួសារទាំងនេះគឺមានសារៈសំខាន់ណាស់ក្នុងការធ្វើការវាយតម្លៃត្រឹមត្រូវអំពីជីវភាពរស់នៅរបស់ពួកគេហើយដូច្នេះក៏ចាប់ផ្ដើមកំណត់ការគាំទ្រត្រឹមត្រូវដើម្បីផ្តល់ឱ្យពួកគេតាមស្ថានភាពជាក់ស្ដែង។ ជួនកាលវាក៏ជាមធ្យោបាយតែមួយគត់សម្រាប់បុគ្គលិកសង្គមកិច្ចរបស់ CIOMAL ដើម្បីទាក់ទងជាមួយមនុស្សដែលមានជំងឺឃ្លង់ដែលត្រូវបានគេផាត់ចេញពីសង្គមផងដែរ។

ក្រុមរបស់ CIOMAL ក៏បានអនុវត្តយុទ្ធនាការរកឃើញដំបូង ៗ នៅទូទាំងប្រទេសផងដែរ។ យុទ្ធនាការទាំងនេះដែលបានរួមចំណែកដល់ការលុបបំបាត់ជំងឺឃ្លង់នៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងការទៅសួរសុខទុក្ខមនុស្សដែលធ្លាប់រងផលប៉ះពាល់ពីជំងឺឃ្លង់និងពិនិត្យមើលអ្នកដែលជិតស្និទ្ធជាមួយពួកគេ – មិនថាសាច់ញាតិឬអ្នកជិតខាង – នៅចម្ងាយ 200 ម៉ែត្រនៅជុំវិញផ្ទះរបស់ពួកគេទេ។ ករណីថ្មីណាមួយដែលត្រូវបានរកឃើញក្នុងអំឡុងពេលនៃការពិនិត្យនេះនឹងត្រូវទទួលការព្យាបាលភ្លាមទាន់ពេល (rifampicin) ដែលភ្លាមនោះវាអាចបញ្ឈប់ការប្រឈមនឹងគ្រោះថ្នាក់។ ការងារដ៏សំខាន់បែបនេះមិនអាចត្រូវបានធ្វើដោយគ្មានរថយន្តដែលមានគុណភាពទេ។